អំពីពួកយើង
AMF Express Co., Ltd.
គឺជាក្រុមហ៊ុនដឹកជញ្ជូនមួយដែលត្រូវបានបង្កើតឡើងចាប់តាំងពីថ្ងៃទី
២៤ ខែ មិថុនា ឆ្នាំ ២០២១។
យើងខ្ញុំមានទីស្នាក់ការកណ្ដាលស្ថិតនៅបុរីពិភពថ្មីឈូកវ៉ា២ ផ្ទះលេខ ៧១A ផ្លូវលេខ ១៦ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ក្រុមហ៊ុនយើងបានចុះបញ្ជីស្របច្បាប់ជាផ្លូវការជាមួយក្រសួងពាណិជ្ជកម្ម និងនាយកដ្ឋានពន្ធដារ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានលេខចុះបញ្ជីពន្ធអាករ (VAT) របស់យើងគឺ K010-902103016 (អ្នកបង់ពន្ធប្រភេទមធ្យម)។
AMF Express Co., Ltd. គឺជាក្រុមហ៊ុនមួយដែលមានវិជ្ជាជីវៈច្បាស់លាស់ផ្តោតលើសេវាកម្មដឹកជញ្ជូន និងបញ្ជារទិញទំនិញ ឆ្លងដែនរវាងប្រទេសចិននិងកម្ពុជា។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះភាពជឿជាក់ ល្បឿនសេវាកម្ម និងការច្នៃប្រឌិត ។ ពួកយើងជួយជំរុញអាជីវកម្មដល់អាជីវកក្នុងស្រុក ដើម្បីទទួលបានប្រភពទំនិញច្បាស់លាស់ និង ការដឹកជញ្ជូនដ៏ល្អប្រសើរ។
ហេតុអ្វីត្រូវជ្រើសរើស AMF Express
ថ្វីត្បិតតែពួកយើងគឺក្រុមថ្មី តែពួកយើងមានជំនាញច្បាស់លាស់ពីការធ្វើពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសចិននិងកម្ពុជា
• ផ្តោតសំខាន់នៃច្រកតែមួយ :យើងមានជំនាញច្បាស់លាស់ខាងភស្តុភារចិន-កម្ពុជា ការបញ្ជាទិញ ការបង្រួបបង្រួម និងការផ្លាស់ប្តូររូបិយប័ណ្ណអន្តរជាតិ។
• ដំណើរប្រតិបត្តិការដោយប្រព័ន្ធបច្ចេកវិទ្យា :ពួកយើងបង្កើតប្រព័ន្ធប្រតិបត្តិការទំនើប ក្នុងការគ្រប់គ្រងស្តុក ការបញ្ជាទិញ ការប្តូរប្រាក់ ការរក្សាទុកទិន្នន័យរបស់អតិថិជន ដើម្បីការប្រតិបត្ថិការរលូនគ្រប់សាខាទាំងអស់។
• ផ្តល់ភាពងាយស្រួលដល់ភ្នាក់ងារលក់ :យើងមានបណ្តាញភ្នាក់ងារលក់ដែលរីកចម្រើនជាខ្លាំង ដោយបម្រើសេវាកម្មបានទៅដល់គ្រប់ទីកន្លែងរបស់អតិថិជន។
• ដំណើរការតម្លាភាពច្បាស់លាស់នៃកិច្ចសន្យា :រាល់សេវាកម្មទាំងអស់មានលក្ខខណ្ឌធានាព្រមព្រៀងច្បាស់លាស់ ដូចជា តម្លៃទំនិញ ការកំណត់នៃពេលវេលាដឹកជញ្ជូន និង ទំនួលខុសត្រូវ។
• ការប្រាស្រ័យទាក់ទងទ្វេភាសា :ក្រុមការងាររបស់យើងនិយាយទាំងភាសាចិន និងអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ ដោយជួយសម្របសម្រួលដល់អ្នកផ្គត់ផ្គង់ក្នុងប្រទេសចិន និងម្ចាស់អាជីវកម្មក្នុងប្រទេសកម្ពុជា។
• ការរីកលូតលាស់យ៉ាងឆាប់រហ័ស ដោយឈរលើមូលដ្ឋានតាំងពីឆ្នាំ 2021 មក យើងបានពង្រីកសាខា និងបង្កើតប្រព័ន្ធប្រតិបត្តិការទំនើប។ ពួកយើងនៅតែប្រកាន់ខ្ជាប់នូវភាពជឿជាក់ តម្លាភាព និងល្បឿនសេវាកម្ម ។
បេសកកម្ម
បេសកកម្មរបស់យើង ដើម្បីបង្កើតវេទិកាភស្តុភារចិន-កម្ពុជា ដែលគួរឱ្យទុកចិត្តបំផុតរបស់អាស៊ីអាគ្នេយ៍ ផ្តល់ភាពងាយស្រួលដល់ដំណាងភ្នាក់ងារលក់ និងពាណិជ្ជករក្នុងស្រុកតាមរយៈបច្ចេកវិទ្យា តម្លាភាព និងសេវាកម្មប្រកបដោយវិជ្ជាជីវៈ។
តម្លៃស្នូលរបស់យើង
១. ភាពស្មោះត្រង់ជាចម្បង :យើងមានភាពជឿជាក់លើការកំណត់តម្លៃច្បាស់លាល់ ដំណើរការប្រតិបត្តិការដោយតម្លាភាព និងកិច្ចព្រមព្រៀងជាលាយលក្ខណ៏អក្សរ ។ ការជឿទុកចិត្ត——ការការពារ។
២. បញ្ហាប្រសិទ្ធភាព : ពួកយើងបានបង្កើតប្រព័ន្ធដើម្បីបង្កើនប្រសិទ្ធភាពលំហូរការងារ និងការផ្លាសទីបានលឿន។ ល្បឿនគឺជាផ្នែកមួយនៃសេវាកម្ម។
៣. ទំនួលខុសត្រូវ :ពួកយើងទទួលខុសត្រូវជានិច្ច គ្រប់ការប្រើសេវាកម្មដឹកជញ្ជូន គ្រប់ការប្រើសេវាកម្មប្តូរប្រាក់ គ្រប់ភ្នាក់ងារលក់ —— យើងកំណត់ការទទួលខុសត្រូវយ៉ាងច្បាស់ និងទទួកយកភាពជាម្ចាស់ នៅពេលដែលមានបញ្ហាកើតឡើង។
៤. មានការកែសម្អជាបន្តបន្ទាប់ :ពួកយើងបន្តពង្រឹងសម្ថភាពបុគ្គលិក និង បង្កើតប្រព័ន្ធប្រតិបត្តិការ អោយកាន់តែល្អប្រសើរ ដើម្បីបម្រើសេវាកម្មទៅកាន់អតិថិជនបានកាន់តែមានភាពច្បាស់លាស់។
៥. ឫសគល់ក្នុងស្រុក ចេញទៅសកល :ពួកយើងយល់ពីកម្ពុជាយ៉ាងស៊ីជម្រៅ និងមានជំនាញរុករកប្រភពទំនិញក្នុងប្រទេសចិនប្រកបដោយទំនុកចិត្ត។ ការប្រាស្រ័យទាក់ទងទ្វេរភាសា និង វិជ្ជាជីវៈពាណិជ្ជកម្មឆ្លងប្រទេសគឺជាចំណុចខ្លាំងរបស់យើង។